តាកែវ ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកវរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្ត បានដឹកនាំលោកនាយសេនាធិការរង ប្រធានមន្ទីរប្រតិបត្តិការ និងហ្វឹកហ្វឺន អមដំណើរលោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្តតម្រាយផ្លូវព្រំប្រទល់ តាកែវ-កំពត ដើម្បីត្រៀមរៀបចំផែនការ ការពារបុណ្យសមុទ្រនៅខេត្តកំពតនាពេលខាងមុខ ។