តាកែវ ៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥
លោកវរសេនីយ៍ទោ ចក់ សារឿន នាយសេនាធិការរងតំណាងលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធី "ប្រកាសសមាសភាពក្រុមការងារ និងផ្សព្វផ្សាយ ផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ" ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងលោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក អភិបាលក្រុង.ស្រុក លោកអធិការ លោកអធិការរង ក្រុង.ស្រុក និងលោកមេប៉ុស្តិ៍រដ្ឋបាលផងដែរ (នៅលើអគារច្រក ចេញចូលតែមួយ)។