តាកែវ ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំ លោកមេបញ្ជាការរង លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានក្រុមយេនឌ័រ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ នាំយកថវិកាមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្ត ចំនួន ២,៥០០០០០រៀល, ទឹកបរិសុទ្ធ, និងភេសជ្ជៈ ជូនលោកស្រីអនុសេនីយ៍ត្រី ជា លាក់ ជំនួយការមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តតាកែវ បានសម្រាលកូន(ប្រុស)កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែក ខេត្តតាកែវ ឥឡូវកំពុងសម្រាកព្យាបាល នៅគេហដ្ឋានភូមិស្នួល ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការ បានជូនពរលោកស្រី អនុសេនីយ៍ត្រី ជា លាក់ ជំនួយការ មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងក្រុមគ្រួសារ ទទួលបាននូវ សុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ៕