តាកែវ ៖ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥
អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដតាកែវ កម្លាំងកងរាជអាវុធហត្ថខេត្ត មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ គោលដៅ ចេញល្បាតចល័តតាមបណ្ដាគោលដៅទទួលខុសត្រូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ សហការជួយសម្រួលចរាចរណ៍ដល់ក្មួយៗសិស្សានុសិស្សតាមបណ្តាសាលារៀន ក្នុងភូមិសាស្រ្តទូទាំងខេត្តតាកែវ។