ផុសថ្ងៃ: 08-01-2025 | អ្នកអាន: 34 |
Shareតាកែវ ÷ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំ លោកមេបញ្ជាការរង លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានក្រុមយេនឌ័រ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ នាំយកថវិកាមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្ត ចំនួន ២,៧៦០,០០០រៀល ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនលោកស្រី ព្រិន្ទបាលទោ ដួង សុគន្ធា បុគ្គលិក ការិយាល័យសុខាភិបាល មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តតាកែវ បានសម្រាលកូន(ប្រុស) ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យសម្ភពសោភា រាជធានីភ្នំពេញ ឥឡូវកំពុងសម្រាកព្យាបាល នៅលំនៅដ្ឋានភូមិទ្រាលើ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការ បានជូនពរលោកស្រី ព្រិន្ទបាលទោ ដួង សុគន្ធា និងក្រុមគ្រួសារ មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕